ម៉ាយូណែស ''អាជី-ម៉ាយូ''

Category:
ចែករំលែក
FacebookTwitterPinterest

Description

តាមដានយើងតាមរយៈ

ម៉ាយូណែស ''អាជី-ម៉ាយូ''

ម៉ាយូណែស ''អាជី-ម៉ាយូ'' រសជាតិដើម ត្រូវបានផលិតពីស៊ុតមាន់ស្រស់ក្រោមបច្ចេកវិទ្យាដ៏ទំនើបរបស់ប្រទេសជប៉ុន។ ជាទឹកម៉ាយូណែស មានរសជាតិឈ្ងុយឆ្ងាញ់ ព្រោះគ្រឿងផ្សំ ត្រូវបានជ្រើសរើសនិងសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់ បូករួមនិងការលាយផ្សំបញ្ចូលគ្នាបានយ៉ាងល្អ នៃស៊ុតមាន់ស្រស់ ប្រេងបន្លែ អំបិល និង ប៊ីចេង សមស្របតាមចំណង់ចំណូលចិត្ត របស់ប្រជាជនកម្ពុជា ដែលនាំមកនូវភាពរីករាយ និង សុភមង្គលគ្រប់ក្រុមគ្រួសារ។

លើសពីនេះទៅទៀត ម៉ាយូណែស ''អាជី-ម៉ាយូ'' សាកសមបំផុតសម្រាប់ភោជនីយដ្ឋាន ដែលផ្ដល់ឲ្យមុខម្ហូបជាច្រើនប្រភេទមានរសជាតិឈ្ងុយឆ្ងាញ់។

ទម្ងន់

130ក្រាម និង260ក្រាម

គ្រឿងផ្សំ និងបរិមាណ

ស៊ុតមាន់ស្រស់ ប្រេងបន្លែ ទឹក ស្ករ អំបិល ទឹកខ្មេះ និង ប៊ីចេង។

រូបមន្ត

សាកសមជាមួយមុខម្ហូបច្រើនប្រភេទដូចជា៖ ជ្រលក់, ដាក់ពីលើ, លាយ, ច្របល់។ល។

មុខម្ហូបដែលបានណែនាំ៖ មាន់បំពង ដំឡូងបារាំងបំពង អាហារបំពង សាលាដ សាំងវិច ។ល។