- សាច់គោ 300 ក្រាម
- ''ប្រេងខ្យង អាជីណូម៉ូតូ'' 1 កញ្ចប់/30 ក្រាម
- ខ្ទឹមសចិញ្រ្ចាំ 2-3 កំពឹស
- ប្រេងឆា 20 ក្រាម
- សាលាដ ប៉េងប៉ោះ ខ្ទឹមស ចិត ហើយរៀបដាក់នៅលើចាន
សាច់គោឡុកឡាក់
''ប្រេងខ្យង អាជីណូម៉ូតូ''

- ដាក់ប្រេងឆាក្នុងខ្ទះឱ្យក្តៅ
- ដាក់ខ្ទឹមសចូល ហើយច្របល់រហូតដល់វាប្រែពណ៌រាងត្នោតបន្តិច
- ដាក់សាច់គោចូល ហើយឆារយៈពេល 1-2 នាទី
- ចាក់ ''ប្រេងខ្យង អាជីណូម៉ូតូ'' 1/3 នៃកញ្ចប់ ហើយច្របល់ឱ្យសព្វ
- ចាក់ទឹកចូលកន្លះកែវ ហើយឆាមួយសន្ទុះរហូតដល់សាច់ឆ្អិន
- ដួសសាច់គោឡុកឡាក់ដាក់លើចានជាការស្រេច
- ចំណាំ: ដើម្បីឱ្យសាច់គោផុយ ប្រឡាក់វាជាមួយនឹងប្រេងខ្យង អាជីណូម៉ូតូកន្លះកញ្ចប់ ហើយទុករយៈពេល 5-10 នាទី។ បន្ទាប់មកចាក់ប្រេងខ្យងដែលនៅសល់កន្លះកញ្ចប់ចូល នៅពេលចម្អិន។