ភ្នំពេញ,ថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ២០២៣ – ក្រុមហ៊ុន អាជីណូម៉ូតូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃនេះ ដើម្បីបម្រើជាអ្នកឧបត្ថម្ភផ្លូវការ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងត្រូវប្រារព្ធឡើងនៅកម្ពុជា ក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុន អាជីណូម៉ូតូ នឹងអនុវត្តសកម្មភាពគាំទ្រក្នុងនាមជាដៃគូសហការឧបត្ថម្ភធំ (Premium Partner) នៃ ‘កម្ពុជា ឆ្នាំ២០២៣’ ‘CAMBODIA 2023’។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹង និងការឯកភាពគ្នាក្នុងសហគមន៍អាស៊ីអាគ្នេយ៍។ នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលបានប្រារព្ធឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សសរុបជាង ៦០០លាននាក់នៅក្នុងតំបន់។ ចាប់ផ្តើមពីស៊ីហ្គេម លើកទី២៩ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន AJINOMOTO CO. បានចុះកិច្ចព្រមព្រៀងឧបត្ថម្ភសម្រាប់ស៊ីហ្គេម ចំនួន៤ដងជាប់ៗគ្នារួចមកហើយ។
ចាប់តាំងពីឆ្នាំ២០០៣ AJINOMOTO CO. បាននឹងកំពុងធ្វើការលើ Victory Project®*1 ដើម្បីជួយសម្រួលដល់អត្តពលិកកម្រិតកំពូលរបស់ជប៉ុន និងធ្វើសកម្មភាពគាំទ្រអាហារូបត្ថម្ភដោយប្រើប្រាស់ថាមពលនៃអាស៊ីតអាមីណូ រួមទាំងការផ្តល់ផលិតផល AJINOMOTO Group ដូចជា aminoVital® និងការផ្សព្វផ្សាយ អំពី Winning Meals Kachimeshi®*2ដោយប្រើប្រាស់ចំណេះដឹងនេះ ចាប់តាំងពីឆ្នាំ២០១៨ ក្រុមហ៊ុនបុត្រសម្ព័ន្ធ AJINOMOTO Group ចំនួន៦ នៅក្នុងតំបន់អាស៊ានបានបន្តគម្រោង ASEAN Victory Project®*3 ជាមួយនឹងសមាគមកីឡា អត្តពលិក និងសាលាកីឡានៅក្នុងប្រទេសជាច្រើន។ ក្រុមហ៊ុន អាជីណូម៉ូតូ នឹងប្រើប្រាស់ការឧបត្ថម្ភជាផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេម ជាឱកាសមួយដើម្បីផ្តល់ការគាំទ្របន្ថែមទៀតនៅក្រោម ASEAN Victory Project® តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងតំបន់ អាស៊ាន។
ក្រុមហ៊ុន អាជីណូម៉ូតូ ក៏មានមូលដ្ឋានអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ក៏ដូចជានៅក្នុងប្រទេសហ្វីលីពីន, ថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, វៀតណាម និងប្រទេសជាច្រើនផ្សេងទៀត ហើយបានដំណើរការអាជីវកម្មម្ហូបអាហារប្រើប្រាស់នៅក្នុងប្រទេសទាំងនោះ អស់រយៈពេលជាច្រើនឆ្នាំ ដែលនាំមានការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយវប្បធម៌អាហារក្នុងស្រុក។ ក្រុមហ៊ុន អាជីណូម៉ូតូ នឹងបន្តផ្តល់ការគាំទ្រ ដល់វិស័យកីឡា ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាម្ហូបអាហារ និងសុខភាពរបស់ប្រជាជននៅក្នុងប្រទេសនីមួយៗ។
*1 សកម្មភាពគាំទ្រ រួមទាំងការណែនាំអំពីអាហារូបត្ថម្ភកីឡា និងលក្ខខណ្ឌអាស៊ីតអាមីណូសម្រាប់អត្តពលិកកម្រិតកំពូលនៅក្នុងការប្រកួតអន្តរជាតិ។
*2 កម្មវិធីអាហារូបត្ថម្ភរបស់ក្រុមហ៊ុន AJINOMOTO CO. សម្រាប់ការកែលម្អបរិយាកាសអាហារូបត្ថម្ភរបស់អត្តពលិក។
*3 ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន AJINOMOTO (SINGAPORE) PRIVATE LIMITED បានចាប់ផ្តើមគាំទ្រសមាគមហែលទឹកសិង្ហបុរី, PT AJINOMOTO INDONESIA បានចាប់ផ្តើមគាំទ្រអត្តពលិកហែលទឹកឥណ្ឌូនេស៊ី, ហើយ AJINOMOTO CO., (THAILAND) LTD. បានចាប់ផ្តើមគាំទ្រសមាគមបាល់ទះថៃ។ នៅឆ្នាំ២០១៩ AJINOMOTO PHILIPPINES CORPORATION បានចាប់ផ្តើមគាំទ្រអត្តពលិកការ៉ាតេ, ហើយ AJINOMOTO (Malaysia) Berhad បានចាប់ផ្តើមគាំទ្រដល់ការប្រកួតកីឡាសិស្សថ្នាក់ជាតិ។ នៅឆ្នាំ២០២០ AJINOMOTO CO., (THAILAND) LTD. បានចាប់ផ្តើមគាំទ្រសមាគមកីឡាវាយសីប្រទេសថៃ ហើយនៅឆ្នាំ២០២១ AJINOMOTO VIETNAM CO., LTD. បានចាប់ផ្តើមគាំទ្រក្លិប Saigon FC ដែលជាក្រុមបាល់ទាត់អាជីព។
ទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀង
- ខ្លឹមសារកិច្ចសន្យា៖ ការឧបត្ថម្ភ (Premium Partner)
- សិទ្ធិដែលផ្តល់ទៅឱ្យក្រុមហ៊ុន AJINOMOTO CO.៖ ការប្រើប្រាស់សម្រាប់ការរចនា "Premium Partner" ការប្រើប្រាស់ស្លាកសញ្ញាផ្លូវការ ការបង្ហាញស្លាកសញ្ញាក្រុមហ៊ុននៅលើផ្លាកសញ្ញា និងនៅទីលានប្រកួត ។ល។
- ប្រភេទកិច្ចសន្យា៖
ប្រភេទផ្តាច់មុខ៖ (គ្រប់ផ្នែក៖ ១១ប្រទេសដែលចូលរួម) គ្រឿងទេស
ប្រភេទមិនផ្តាច់មុខ៖ (គ្រប់ផ្នែក៖ ១១ប្រទេសដែលចូលរួម) ស្ករគ្រាប់ និងចាហួយដែលមានជាតិអាស៊ីតអាមីណូ, កាហ្វេកំប៉ុង និងដប, ម្សៅកាហ្វេ និងតែ, មីកញ្ចប់, អាហារកក និងនំប៉័ងកក។
ទិដ្ឋភាពទូទៅនៃ កម្ពុជា ឆ្នាំ២០២៣ (ស៊ីហ្គេម លើកទី៣២ / អាស៊ានប៉ារ៉ាហ្គេម លើកទី១២)
- ទីតាំង៖ កម្ពុជា
- កាលវិភាគព្រឹត្តិការណ៍៖
«ស៊ីហ្គេម លើកទី៣២» ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ (១៣ ថ្ងៃ)
«អាស៊ានប៉ារ៉ាហ្គេម លើកទី១២» ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ (៧ ថ្ងៃ)
- ប្រទេសដែលចូលរួម៖ ថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី, ប្រ៊ុយណេ, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, សិង្ហបុរី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (សរុបចំនួន ១១ ប្រទេស)
- អ្នករៀបចំ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ កម្ពុជាឆ្នាំ ២០២៣
The Ajinomoto Group, unlocking the power of amino acids, aims to resolve food and health issues associated with dietary habits and aging, and contribute to greater wellness for people worldwide.
Based on the corporate message “Eat Well, Live Well.”, we have been scientifically pursuing the possibilities of amino acids to aim for future growth by creating new value through sustainable and innovative solutions for communities and society.
The Ajinomoto Group has offices in 36 countries and regions, and sells products in more than 130 countries and regions. In fiscal 2021, sales were 1.1493 trillion yen (10.2 billion U.S. dollars). To learn more, visit www.ajinomoto.com.
For further information, please contact: HERE