សូមស្វាគមន៍ មកកាន់ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា)

ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) បានបង្កើតឡើងនៅ ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី01 ខែកញ្ញា ឆ្នាំ2009។ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលឈានមុខគេតែមួយគត់នៅក្នុងប្រទេសកម្ពុជា សម្រាប់វិស័យម្ហូបអាហារជាពិសេស គឺគ្រឿងផ្សំរសជាតិតែម្តង។

សកម្មភាពពាណិជ្ជកម្មចម្បងរបស់ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា)គឺ៖

  1. វេចខ្ចប់ និងចែកចាយ ប៊ីចេងដែលមាននិមិត្តសញ្ញា
    ប៊ីចេង ''អាជី-ណូ-ម៉ូតូ''
  2. ផលិត និងចែកចាយម្សៅស៊ុបដែលមាននិមិត្តសញ្ញា
    ម្សៅស៊ុប ''រ៉តឌី''
  3. នាំចូល និងចែកចាយផលិតផលម្ហូបអាហារជាច្រើនមុខទៀតផងដែរ

បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិកចំនួន200 នាក់ដែលកំពុងបម្រើការងារ ហើយបែងចែកជាបីផ្នែកធំៗ គឺផ្នែកផលិតកម្ម ការិយាល័យ និងផ្នែកលក់។ ក្នុងនោះផងដែរ ផ្នែកលក់របស់យើងបានបែងចែកជា 5សាខាធំៗ គឺ សាខាភ្នំពេញខាងជើង បាត់ដំបង សៀមរាប កំពង់ចាម និង ភ្នំពេញខាងត្បូង។