ទស្សនទានក្រុមហ៊ុន

តាំងពីពេលដែលត្រូវបានបង្កើតឡើងមក AJINOMOTO Group យើងខ្ញុំបានសន្យាធ្វើការផ្តួចផ្តើមដោះស្រាយ បញ្ហាសង្គមតាមរយៈអាជីវកម្មរបស់យើងខ្ញុំជារៀងរហូតមក។ ការផ្តួចផ្តើមទាំងនេះបានធ្វើវិភាគទានដល់ ការលូតលាស់របស់ក្រុមយើងខ្ញុំ ដោយសារកំណើននៃតម្លៃសេដ្ឋកិច្ច តាមរយៈការបង្កើតតម្លៃរួមជាមួយនឹង សង្គម ព្រមទាំងសហគមក្នុងមូលដ្ឋាន។ ការផ្តួចផ្តើមទាំងនេះ យើងខ្ញុំហៅថា ASV (The AJINOMOTO Group Creating Shared Value)។

ASV គឺជាស្នូលនៃ ទស្សនទានរបស់យើងហើយដែលជាវិធីដើម្បីសម្រេចនូវបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមយើងខ្ញុំក្រោមទស្សនវិជ្ជានេះ។ ហើយដែលជាវិធីដើម្បីសម្រេចនូវបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមយើងខ្ញុំក្រោមទស្សនវិជ្ជានេះ។

វិធីអនុវត្តនៃក្រុមហ៊ុនសហព័ន្ធ អាជីណូម៉ូតូ

null

បង្កើតតម្លៃថ្មី “តម្លៃ”

បង្កើតគុណតម្លៃតាមគំនិតថ្មីៗ និងការច្នៃប្រឌិតឥតឈប់ឈរផ្អែកតាមបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត

null

ស្មារតីអ្នកត្រួសត្រាយផ្លូវ “នវានុវត្តន៍”

បន្តពុះពារគ្រប់ឩបសគ្គក្នុងការបង្កើតអាជីវកម្ម និងពង្រីកទីផ្សារថ្មីៗ

null

ការចូលរួមវិភាគទានជួយសង្គម “វិភាគទាន”

សម្របសម្រួលតាមតម្រូវការសង្គម ប្រកបដោយការគោរព និងភាពស្មោះត្រង់ ដើម្បីបង្កើនគុណតម្លៃឱ្យបានជាអតិបរមាសម្រាប់សង្គម តាមរយៈសកម្មភាពអាជីវកម្ម

null

ឱ្យតម្លៃមនុស្ស “គោរព”

គោរពតម្លៃមនុស្សគ្រប់រូប ដែលពាក់ព័ន្ធក្នុងអាជីវកម្មក្រុមហ៊ុនសហព័ន្ធអាជីណូម៉ូតូ ហើយជាស្ថាប័នដែលនាំការវិវឌ្ឍន៍ដល់ពួកគេ និងពួកគេអាចបញ្ចេញសមត្ថភាពបានយ៉ាងពេញលេញ។

បទដ្ឋាននៃការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនសហព័ន្ធ អាជីណូម៉ូតូ (AGP)

មូលដ្ឋានគ្រឹះនៃ ASV បេសកកម្មនិងចក្ខុវិស័យរបស់យើងខ្ញុំ គឺ គោលការណ៍និងទស្សនៈវិស័យន Ajinomoto Group ឬ “AGP” យើងខ្ញុំ។ គោលការណ៍ទាំងនេះបង្ហាញនូវជំនឿ និងឥរិយាបទដែលក្រុមហ៊ុន និងបុគ្គលិកនៃក្រុមហ៊ុន Ajinomoto Group ទាំងអស់ត្រូវប្រកាន់យក។ គោលការណ៍នេះក៏មានតួនាទីជា កិច្ចសន្យាជាលាយលក្ខណ៍អក្សរចំពោះម្ចាស់ហ៊ុននិងវិនិយោគិនដែលយើងខ្ញុំត្រូវខំប្រឹងប្រែងបំពេញការងារ យ៉ាងហ្មត់ចត់ដើម្បីទ្រទ្រង់ជំនឿនិងឥរិយាបទទាំងនេះ។ រូបខាងក្រោមនេះបង្ហាញអំពីទំនាក់ទំនងរវាងកត្តាសំខាន់ៗនៃទស្សនៈវិស័យរបស់យើងខ្ញុំ។

1

បង្កើត និងរក្សាទំនុកចិត្ត និងការរំពឹងទុករបស់អតិថិជន ព្រមទាំងធានាការពេញចិត្ត

2

ពង្រឹងទំនាក់ទំនងជាមួយសង្គម និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ និងការអប់រំនៃសហគមន៍

3

កាត់បន្ថយផលអវិជ្ជមាននានាដែលប៉ះពាល់ដល់បរិស្ថានពិភពលោក និងប្រព័ន្ធជីវចម្រុះ និងជម្រុញឱ្យមានការកែច្នៃឡើងវិញ

4

ផ្តល់ឱកាសការងារក្នុងការអភិវឌ្ឍ និងការបង្ហាញសមត្ថភាពជំនាញសម្រាប់នយោជិត

5

អនុវត្តការគ្រប់គ្រងឱ្យបានល្អប្រសើរដើម្បីទទួលមកវិញនូវប្រាក់ចំណេញដ៏សមរម្យដល់ម្ចាស់ហ៊ុន និងបង្កើនតម្លៃសហប្រតិបត្តិការ

6

ប្រតិបត្តិការប្រកបដោយយុត្តិធម៌ និងតម្លាភាព

7

ការពារ និងគ្រប់គ្រងទ្រព្យសម្បត្តិ និងព័ត៌មានក្រុមហ៊ុន ថែមទាំងគោរពកម្មសិទ្ធិបញ្ញាស្របច្បាប់របស់ភាគីទីបី

1

ចុចដើម្បីស្វែងយល់អំពី អាជីណូម៉ូតូ គ្រុប និងអាហារូបត្ថម្ភផ្សេងៗ

2

ចុចដើម្បីស្វែងយល់អំពី អាជីណូម៉ូតូ គ្រុប និងអាហារូបត្ថម្ភផ្សេងៗ

3

ចុចដើម្បីស្វែងយល់អំពី អាជីណូម៉ូតូ គ្រុប និងអាហារូបត្ថម្ភផ្សេងៗ

4

ចុចដើម្បីស្វែងយល់អំពី អាជីណូម៉ូតូ គ្រុប និងអាហារូបត្ថម្ភផ្សេងៗ

5

ចុចដើម្បីស្វែងយល់អំពី អាជីណូម៉ូតូ គ្រុប និងអាហារូបត្ថម្ភផ្សេងៗ

6

ចុចដើម្បីស្វែងយល់អំពី អាជីណូម៉ូតូ គ្រុប និងអាហារូបត្ថម្ភផ្សេងៗ

7

ចុចដើម្បីស្វែងយល់អំពី អាជីណូម៉ូតូ គ្រុប និងអាហារូបត្ថម្ភផ្សេងៗ