(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនាមជាអ្នកឧបត្ថម្ភធំ ប្រធានក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) បានចូលរួមជាភ្ញៀវកិត្តិយសក្នុង កម្មវិធីការប្រកួត “ថ្លែងសុន្ធរកថាភាសាជប៉ុន” ដែលរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុននេះ មានការចូលរួមពី ឯកអគ្គរដ្ឋទូតជប៉ុន លោក Ueno Atsushi និង គណៈអធិបតីជាតិ អន្តរជាតិ សិស្សនិស្សិតសរុបចំនួន៣០០នាក់ និងមានការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធបណ្តាញសង្គមហ្វេសបុកដែលមានអ្នកចូលទស្សនាចំនួន ៣,៨៤៧នាក់ផងដែរ។
នេះជាលើកទី២៦ កម្មវិធីការប្រកួត “ថ្លែងសុន្ធរកថាភាសាជប៉ុន” ក្នុងគោលបំណងផ្ដល់ឱកាសឱ្យអ្នកសិក្សាភាសាជប៉ុននៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីសមត្ថភាពជំនាញភាសាជប៉ុន ក្នុងការសរសេរជាសុន្ទរកថាខ្លីៗ ហើយក៏ជាកម្មវិធីមួយបង្កើតឡើង ដើម្បីចូលរួមអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបន្តរឹតចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ជ័យលាភី ចំនួន២នាក់ តំណាងឱ្យប្រទេសកម្ពុជានឹងចូលរួមក្នុងវិធី «ដំណើរទស្សនកិច្ចសិក្សាទៅប្រទេសជប៉ុន»