ថ្ងៃសៅរ៍ ទី 7 ខែធ្នូ ឆ្នាំ 2024 ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា) បានរៀបចំដំណើរកម្សាន្តទៅកាន់ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ សម្រាប់បុគ្គលិកទាំងអស់។ គោលបំណងនៃដំណើរកម្សាន្តនេះគឺដើម្បីពង្រឹងសាមគ្គីភាពក្នុងក្រុម បង្ហាញពីការដឹងគុណចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ និងលើកទឹកចិត្តពួកគាត់អោយបន្តការខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រចាំថ្ងៃនឹងទៅថ្ងៃអនាគត។
ដើម្បីជាកិច្ចច្បាប់ផ្តើមប្រធានក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរទៅកាន់បុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រចាំថ្ងៃប្រកបដោយភាពមុះមុតស្វាហាប់និងយកចិត្តទុកដាក់ដើម្បីសម្រេចតាមផែនការដែលបានដាក់ជូនដែលជាចំណែកដ៏ធំរបស់ក្រុមហ៊ុនទាំងមូល។
ក្នុងព្រឹត្តិការណ៍នោះផងដែរ ក្រុមហ៊ុនបានរៀបចំនូវកម្មវិធីជាច្រើន រួមមាន ល្បែងកម្សាន្ដសប្បាយៗ អាហារឆ្ងាញ់ៗ តន្ត្រី និងការរាំ ដើម្បីញាំងកម្មវិធីឲ្យកាន់តែមានភាពសប្បាយរីករាយ និងសុខុមាលភាពដល់បុគ្គលិកទាំងអស់។