កាលពីថ្ងៃសៅរ៍ ទី09 ខែធ្នូ ឆ្នាំ2023៖ ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា) បានរៀបចំដំណើរកម្សាន្តសម្រាប់បុគ្គលិកទាំងអស់ទៅកាន់ខេត្តកំពត។ក្នុងគោលបំណងដើម្បីការជួបជុំ និងសាមគ្គីភាពគ្នា ក៍ដូចជាថ្លែងអំណរគុណ ដល់បុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញធ្វើការងារកន្លងមក និងដើម្បីលើកទឹកចិត្តអោយបុគ្គលិកទាំងអស់បន្តខិតខំប្រឹងបន្ថែមទៀត ទៅថ្ងៃខាងមុខ។
នៅក្នុងឱកាសនោះផងដែរ ក្រុមហ៊ុនក៏បាន រៀបចំឱ្យមាននូវ កម្មវិធីលេងល្បែងកម្សាន្តសប្បាយៗ ការជួបជុំបរិភោគអាហារដ៏ឆ្ងាញ់ពិសា ការច្រៀងរាំកម្សាន្ត ព្រមជាមួយនឹងមតិស្វាគមន៍និងថ្លែងអំណរគុណពីប្រធានក្រុមហ៊ុន អាជីណូម៉ូតូ(ខេមបូឌា) ផងដែរ។