នៅថ្ងៃសៅរ៍, ទី01 ខែមេសាst2023, ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា) បានរៀបចំពីធីជប់លៀងដើម្បីស្វាគមន៍ឆ្នាំសារពើពន្ធ 2023 នៅសណ្ឋាគារ សុខា។
លើសពីនេះទៀតនោះ ក្រុមហ៊ុនក៏បានធ្វើការអញ្ជើញបុគ្គលិកទាំងអស់ ព្រមទាំងសមាជិកគ្រួសារពួកគាត់ចំនួនមួយនាក់ដើម្បីមកចូលរួមក្នុងកម្មវិធីជប់លៀងមួយនេះ។
ក្រុមហ៊ុនមិនត្រឹមតែបានអញ្ជើញនូវបុគ្គលិកទាំងអស់គ្នាប៉ុណ្ណោះទេ តែពួកយើង ក៏បានធ្វើការអញ្ជើញនូវភ្ញៀវកិត្តិយសទាំងខ្មែរ និងជប៉ុន ដែលរួមចំណែកសហការនៅក្នុងអាជីវកម្មរបស់ពួកយើងផងដែរ។
ពិធីជប់លៀងនេះមានអ្នកចូលរួមប្រមាណ 330 នាក់។