ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2025 AJINOMOTO Group Labor Union បានសម្ពោធអគារសិក្សាមួយខ្នងមាន 3បន្ទប់រៀន និង2បន្ទប់ទឹក ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាមិល ក្នុងស្រុកស្នួល ខេត្តក្រចេះ គួរបញ្ជាក់ផងដែលថា នេះជាអគារសិក្សាទី២០ហើយដែល AJINOMOTO Group Labor Union បានឧបត្ថម្ភ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធានព្រឹទ្ធសភាទី២ អភិបាលខេត្តនិងស្រុក រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន៦៥០នាក់ ក៏ដូចជាសមាជិកនៃ AJINOMOTO Group Labor Union ចំនួន២០នាក់ និងតំណាងមកពី ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា)។
លើសពីនេះ យើងក៏បានផ្តល់ជូននូវសៀវភៅ “មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ” និងផលិតផលរបស់យើងដល់សិស្សនុសិស្សផងដែរ។ សិស្សានុសិស្សទាំងអស់សប្បាយចិត្ត ព្រមទាំងបានចូលរួមលេងកំសាន្តជាមួយគ្នាដោយភាពរីករាយជាខ្លាំង។ ជាចុងក្រោយ យើងទាំងអស់គ្នាបានចូលរួមអបអរសាទរដោយស្រែកព្រមៗគ្នាជាមួយពាក្យ "អាជីណូម៉ូតូ ហៃ!"