ក្រុមហ៊ុន អាជីណូម៉ូតូ(ខេមបូឌា) បានចូលរួមសហការជាមួយសាកលវិទ្យាល័យក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយពីបញ្ហាគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រឹងសមត្ថភាពរបស់សិស្សនិស្សិត និងសហគ្រាសធុនតូច និងមធ្យម ក្រោមកម្មវិធីការបង្កើតតម្លៃរបស់សហព័ន្ធអាជីណូម៉ូតូដើម្បីឆ្ពោះទៅឆ្នាំ2030។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចូលរួមសិក្ខាសាលាដែលមានប្រធានបទទាក់ទងនឹង "ការដឹកជញ្ជូន និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់"។
សិក្ខាសាលានេះបានផ្តល់នូវវិធីសាស្រ្តដោះស្រាយសំខាន់ៗ ក្នុងដំណើរការគ្រប់គ្រងការដឹកជញ្ជូន និផ្គត់ផ្គង់នៅក្នុងការធ្វើជំនួញបច្ចុប្បន្ន។ សិក្ខាសាលានេះត្រូវបានធ្វើឡើងនៅថ្ងៃទី12 ខែសីហា ឆ្នាំ2023 នៅបន្ទប់លេខ301 នៅអគារSTEM របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សិក្ខាសាលានេះបានបង្កើតឡើងដើម្បីជួយអ្នកចូលរួមឱ្យយល់ដឹងស៊ីជម្រៅពីការគ្រប់គ្រងការដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានដូចជានិន្នាការថ្មីៗ ការអនុវត្តល្អបំផុត និងយុទ្ធសាស្រ្តដើម្បីបង្កើនប្រសិទ្ធភាពក្នុងលំហូរទំនិញ និងសេវាកម្ម។