សហជីពនិយោជិត អាជីណូម៉ូតូគ្រុប បានសម្ភោធន៍ ដាក់ឱ្យប្រើ អគារសិក្សា ”សាលាបឋមសិក្សាច្រកដំបង” 1ខ្នង មាន 4បន្ទប់
សហជីពនិយោជិត អាជីណូម៉ូតូគ្រុប បានសម្ភោធន៍ ”សាលាបឋមសិក្សាច្រកដំបង” 1ខ្នង មាន4បន្ទប់ ដែលស្ថិតនៅក្នុង ភូមិ ប្រម៉ា ឃុំ កំពង់ដំរី ស្រុក ឆ្លូង ខេត្ត ក្រចេះ។ ក៏ដូចជាបាននាំយកនូវសម្ភារៈសិក្សា និងផលិតផលក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា) ដល់សិស្សានុសិស្សចំនួន 115នាក់។ គិតមក ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសហជីព អាជីណូម៉ូតូ បានឧបត្ថម្ភអគារសិក្សាចំនួន 16ខ្នង ដែលត្រូវនឹង 79បន្ទប់ រួចមកហើយ ពួកយើងបាននឹងបន្ត ចូលរួមចំណែកឧបត្ថម្ភដល់ សង្គមកម្ពុជាបន្ថែមទៀត៕