ពិធីសម្ពោធអគារសិក្សាក្រោមការឧបត្ថម្ភដោយ AJINOMOTO Group Labor Union ដែលស្ថិតក្នុងខេត្តក្រចេះ

ទី 8 ខែកុម្ភៈ ឆ្នាំ 2025 AJINOMOTO Group Labor Union បានសម្ពោធអគារសិក្សាមួយខ្នងមាន 3បន្ទប់រៀន និង2បន្ទប់ទឹក ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាមិល ក្នុងស្រុកស្នួល ខេត្តក្រចេះ គួរបញ្ជាក់ផងដែលថា នេះជាអគារសិក្សាទី២០ហើយដែល AJINOMOTO Group Labor Union បានឧបត្ថម្ភ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធានព្រឹទ្ធសភាទី២ អភិបាលខេត្តនិងស្រុក រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស

ស្ថានទូតជប៉ុនបានមកធ្វើទស្សនកិច្ច ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា)

ថ្ងៃទី 31 ខែមករា ឆ្នាំ 2025 ភ្ញៀវចំនួន 4 នាក់មកពីស្ថានទូតជប៉ុនបានមកធ្វើទស្សនកិច្ច ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) ក្នុងគោលបំណងដើម្បីស្វែងយល់ពីទិដ្ឋភាពទូទៅនៃរោងចក្រ ស្ថានភាពទីផ្សារបច្ចុប្បន្ន ក៏ដូចជាទស្សនាខ្សែសង្វាក់ផលិតកម្ម និងឃ្លាំងផងដែរ។