ក្រុមបាល់ទាត់ភ្នំពេញក្រោន(ផ្នែកនារី) បានអញ្ជើញមកទស្សនកិច្ចនៅការិយាល័យសហប្រតិបត្តការនៃ ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា) ដើម្បីថ្លែងអំណរគុណនិងប្រគល់វិញ្ញាបណ្ណបត្រដល់ម្ចាស់ឧបត្ថម្ភ។ ក្នុងនោះផងដែរ យើងក៏មានការសំណេះសំណាលនិងចែករំលែកបទពិសោធន៍អំពីការហ្វឹកហាត់នៅប្រទេសជប៉ុន។
ហើយនេះក៏ជាការផ្សាភ្ជាប់ដ៏រឹងមាំនៃការចូលរួមគ្នារវាងវិស័យឯកជននិងការអភិវឌ្ឍកីឡាស្របពេលដែលក្រុមបាល់ទាត់ ភ្នំពេញក្រោន(ផ្នែកនារី) បានបន្តជឿជាក់ក្នុងបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់កីឡាការិនី និងបញ្ចេញសមត្ថភាព របស់ពួកគេទៅកម្រិតអន្តរជាតិ។
ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) មានមោទកភាពជាដៃគូគាំទ្រដល់កីឡាការិនីបាល់ទាត់កម្ពុជា។ ហើយយើងសង្ឃឹមថាវិស័យបាល់ទាត់ផ្នែកនារីនៅកម្ពុជានឹងបន្តរីកចម្រើនថែមទៀតនាពេលអនាគត។