ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រោយទស្សនាការប្រកួតកីឡាបាល់ទាត់ចប់ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនអាជីណូម៉ូតូបាននាំគ្នាជួយសម្អាតបរិស្ថានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដោយការប្រមូលសំរាមចោលទៅក្នុងធុង ដើម្បីសោភ័ណ្ឌភាពល្អ និងជាគំរូល្អដល់មនុស្សជំនាន់ក្រោយ។
គួរបញ្ជាក់ដែលថាក្រុមហ៊ុនអាជីណូម៉ូតូតែងតែបណ្តុះគំនិតបុគ្គលិកឱ្យស្រលាញ់បរិស្ថានតាមរយៈការសម្អាតបរិស្ថានក្នុងរោងចក្រជារៀងរាល់ខែ។
តោះចូលរួមចំណែកទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត!