នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ អាជីណូម៉ូតូ (ខេមបូឌា) បានធ្វើសហប្រតិបត្តិការជាលើកដំបូងជាមួយ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយភ្នំពេញ ក្នុងគោលបំណងធ្វើយុទ្ធនាការ “ប្រមូលសំរាម” នៅទីតាំងមាត់ទន្លេតាមដងវិថីទន្លេសាបជ្រោយចង្វារ។ យុទ្ធនាការនេះមានការចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកផងដែរដោយមានអ្នកចូលរួមសរុបចំនួន១៨០នាក់។
យុទ្ធនាការនេះ គឺចង់បណ្តុះគំនិតដល់បុគ្គលិកឱ្យចេះស្រលាញ់ និងការពារបរិស្ថាន ព្រមទាំងធ្វើជាគំរូល្អដល់សង្គម។