ទីផ្សារអាស៊ីគឺជាទីផ្សារដែលឈានមុខគេសម្រាប់អាជីវកម្មរបស់យើង ហើយចេញពីទីផ្សារអាស៊ីនេះផងដែរ យើងខ្ញុំសូមណែនាំ អាជីណូម៉ូតូ (ខេមបូឌា) ជាក្រុមហ៊ុនមួយដែលសម្រេចបាននូវផលចំណេញត្រឹមរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះក្នុងការបង្កើតសាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) ត្រូវបានបង្កើតឡើងនៅឆ្នាំ2009 ហើយគ្រឿងផ្សំចម្បងរបស់យើងគឺ អ៊ូម៉ាមិ ឬ ប៊ីចេង អាជី-ណូ-ម៉ូតូ និង ម្សៅស៊ុប រ៉តឌី ហើយពេញនិយមប្រើប្រាស់ក្នុងមុខម្ហូបប្រពៃណីនិងមុខម្ហូបល្បីៗជាច្រើន។ គ្រឿងផ្សំទាំងនេះបានក្លាយទៅជាគ្រឿងផ្សំដ៏សំខាន់ដើម្បីជួយទ្រទ្រង់របបអាហារ និងអាហារប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ មូលហេតុមួយដែលធ្វើឱ្យអាជីណូម៉ូតូមានការទទួលស្គាល់ច្រើនក្នុងប្រទេសកម្ពុជានោះគឺដោយសារតែក្រុមហ៊ុនបានផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរទស្សន៍អស់រយៈពេលជាង10ឆ្នាំ ហើយមនុស្សជាច្រើននៅក្នុងប្រទេសក៏បានស្គាល់នូវឃ្លាថា “អាជី-ណូ-ម៉ូតូ ហៃ!” ដែលត្រូវបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្មទាំងនោះ។
លើសពីនេះទៅទៀត ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) បានដាក់បញ្ចូលនូវគម្រោងមួយដែលមានឈ្មោះថា គម្រោងអាវអៀមអាជីណូម៉ូតូ តាំងពីឆ្នាំ2020 ដើម្បីជួយគាំទ្រទៅដល់ភោជនីយដ្ឋានទាំងអស់ដែលបានប្រឈមមុខនឹងការវាយលុកពីជំងឺកូវីដ-19។ នៅក្នុងគម្រោងនេះផងដែរ បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) បានប្រគល់ជូនអាវអៀមដែលមាននិមិត្តសញ្ញា អាជីណូម៉ូតូ ដោយឥតគិតថ្លៃទៅកាន់ម្ចាស់ភោជនីយដ្ឋាន ដើម្បីតបស្នងដល់ពួកគាត់ដែលតែងតែប្រើប្រាសល់នូវផលិតផលរបស់យើងកន្លងមកនិងទៅថ្ងៃអនាគត ហើយហើយស្របពេលជាមួយគ្នានេះផងដែរ យើងក៏បានផ្សព្វផ្សាយនូវរាល់ឈ្មោះនៃភោជនីយដ្ឋានទាំងនេះក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់យើង មានដូចជាគេហទំព័រ និងបណ្ដាញសង្គមផ្សេងៗ។ សកម្មភាពនេះបានទទួលនូវការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង។
ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) ប្តេជ្ញាចិត្តរួមចំណែកដើម្បីធ្វើឱ្យរបបអាហារកាន់តែប្រសើរ និងការរស់នៅប្រកបដោយសុខភាពល្អជូនដល់ប្រជាជនកម្ពុជា។ សូមអញ្ជើញទស្សនាសកម្មភាពរបស់យើងនៅក្នុងវីដេអូខាងក្រោម។
អាជីណូម៉ូតូគ្រុបនឹងនៅតែបន្តរួមចំណែកក្នុងការដោះស្រាយនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ សង្គម និងផែនដីរបស់ពួកយើងតាមរយៈ បច្ចេកវិជ្ជា "វិទ្យាសាស្រ្ត អាមីណូ" ដោយផ្អែកទៅលើបាវចនាក្រុមហ៊ុន "Eat Well, Live Well"។ អាជីណូម៉ូតូគ្រុបមានការិយាល័យ 36ប្រទេស និងតំបន់ ហើយចែកចាយផលិតផលជាង130ប្រទេស ទូទាំងពិភពលោក។ នៅក្នុងឆ្នាំសារពើពន្ធ 2022 ពួកយើងទទួលបានចំណូល 1.3591 ពាន់ពាន់លានយេន (10ពាន់លានដុល្លារសហរដ្ឋអាមេរិក)។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ www.ajinomoto.com www.ajinomoto.com.