ថ្មីៗនេះ ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា) បានចេញលក់ផលិតផលថ្មី គឺប្រភេទម្សៅបំពង ដែលមានលាយគ្រឿងទេសជាច្រើនមុខឲ្យមានរសជាតិល្មមរួចជាស្រេច ដែលជួយផ្តល់ភាព ងាយស្រួលសម្រាប់ចម្អិន និងធ្វើឲ្យមុខម្ហូបបំពងស្រួយ ឆ្ងាញ់ជាប់មាត់។ ម្សៅបំពងស្រួយ ស័ក្តិសមសម្រាប់ស្ត្រីមេផ្ទះដែលចូលចិត្តធ្វើម្ហូបបែបបំពង។
គួរបញ្ជាក់ផងដែរថា “ម្សៅបំពងស្រួយ” របស់អាជីណូម៉ូតូ គឺជាប្រភេទម្សៅបំពងដែលមាន លាយគ្រឿងរួចជាស្រេចនៅក្នុងកញ្ចប់ ហើយមានពីររសជាតិ គឺ “រសជាតិខ្ទឹម និងម្រេច” និង “រសជាតិហឹរ” ដែលត្រូវជាមួយនឹងការនិយមចូលចិត្តនាពេលបច្ចុប្បន្ន។ ម្សៅបំពងស្រួយ មានទម្ងន់៩០ក្រាម ដែលអាចប្រើប្រាស់ជាមួយនឹងសាច់ ឬបន្លែ ១គីឡូក្រាម។
ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ម្សៅបំពងស្រួយ អាជីណូម៉ូតូ
https://www.facebook.com/Crispydeepfriedpowder