ក្នុងឳកាសនៃព្រះរាជពីធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុកដែលប្រារព្វនៅថ្ងៃទី 14 15 និង16 ខែវិច្ឆិកា ឆ្នាំ2024 ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) បានរៀបចំស្តង់ដាក់តាំងបង្ហាញនិងលក់ផលិតជាច្រើន រួមជាមួយនឹងការចម្អិនម្ហូបភ្លក់ជាមួយផលិតផល "ម្សៅបំពងស្រួយ អាជីណូម៉ូតូ" ម៉ាយូណែស "អាជី-ម៉ាយូ" និង "ប្រេងខ្យង អាជីណូម៉ូតូ" សម្រាប់ចែកជូនដល់អ្នកទាំងអស់គ្នាដែលបានមកលេងនៅស្តង់ផងដែរ ដែលមានទីតាំងស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ។ ផលិតផលរបស់យើងជាច្រើនទៀតក៏អាចរកទិញបាននៅក្នុងកម្មវិធីនេះផងដែរដូចជាប៊ីចេង "អាជីណូម៉ូតូ", ម្សៅស៊ុប "រ៉តឌី", កាហ្វេ "បឺរឌី" 3in1, "ម្សៅបំពងស្រួយ អាជីណូម៉ូតូ", "ប្រេងខ្យង អាជីណូម៉ូតូ" និងម៉ាយូណែស "អាជី-ម៉ាយូ"។
កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីទាក់ទាញអ្នកដែលមកចូលរួមពិធីបុណ្យអុំទូក បង្កើនការយល់ដឹងនៃផលិតផលរបស់ក្រុមហ៊ុនអាជីណូម៉ូតូព្រមជាមួយការណែនាំបន្ថែមដល់ពួកគាត់ ដោយផ្តោតសំខាន់លើគុណភាព សុវត្ថិភាព និងការចូលរួមចំណែកដល់ការរស់នៅប្រកបដោយសុខុមាលភាព។