នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនអាជីណូម៉ូត (ខេមបូឌា) បានរៀបចំសិក្ខាសាលាលក់សម្រាប់ឆ្នាំ២០២៥ នៅសណ្ឋាគារSUNWAY រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
សិក្ខាសាលាផ្នែកលក់ នេះមានរបៀបវារ:និងប្រធានបទដូចខាងក្រោម៖
- ពិនិត្យពីលទ្ធផលការលក់ប្រចាំឆ្នាំ២០២៤ និង បង្ហាញពី ចក្ខុវិស័យ និងបេសកកម្មថ្មីរបស់ក្រុមហ៊ុន ។
- ពង្រឹងនិងពង្រីកសមត្ថភាពផ្នែកលក់ដោយសង្កត់ធ្ងន់លើប្រធានបទ៖ "ការផ្លាស់ប្តូរ និងការប្រកួតប្រជែង"។
- ផែនការទីផ្សារសារពើពន្ធឆ្នាំ២០២៥ ដោយផ្តោតលើការពិនិត្យឡើងវិញនូវស្ថានភាពលក់បច្ចុប្បន្ន កំណត់បញ្ហាសំខាន់ៗ ឱកាស និងទិសដៅយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៥។
នៅថ្ងៃបន្ទាប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ពេលព្រឹក យើងបានធ្វើសិក្ខាសាលាស្តីពី "គោលបំណងរបស់ខ្ញុំ" សម្រាប់អ្នកលក់ម្នាក់ៗក្រោមការសម្របសម្រួលពីប្រធានផ្នែកនិងអ្នកគ្រប់គ្រង។ សិក្ខាសាលាដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ សិក្ខាសាលានេះមិនមែនសម្រាប់តែផ្នែកលក់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា)។ គោលបំណងចម្បងនៃសិក្ខាសាលានេះគឺដើម្បីស្វែងរកចំនុចរួមគ្នារវាងគោលបំណងបុគ្គលិក និងក្រុមហ៊ុន។
នៅពេលរសៀល យើងបានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងពេញមួយឆ្នាំ ហើយក៏ដូចជា ស្វាគមន៍ឆ្នាំថ្មី ឆ្នាំសារពើពន្ធឆ្នាំ២០២៥ ក្នុងនោះយើងក៏មានការការចាប់រង្វាន់ផ្សងសំណាងជាមួយនឹងរង្វាន់ជាច្រើនសម្រាប់បុគ្គលិកផងដែរ ។ ពិធីបានបញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ ស្នាមញញឹម និងភាពស្និតស្នាលគ្នាដែលមិនអាចបំភ្លេចបាន។