ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា) បានធ្វើការឧបត្ថម្ភដល់ក្រុមបាល់ទាត់នារី Phnom Penh Crown Women’s Team ដើម្បីចូលរួមក្នុងការលើកកម្ពស់សមត្ថភាពស្រ្ដីក្នុងវិស័យបាល់ទាត់ និងហ្វឹកហាត់ពង្រឹងបន្ថែមនៅប្រទេសជប៉ុន ។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេកីឡាករនារីទាំងអស់បានចូលរួមក្នុងវគ្គហ្វឹកហាត់ជាមួយ Love ledge Nagoya និងទទួលបានបទពិសោធន៍បាល់ទាត់លំដាប់ពិភពលោក ។
Phnom Penh Crown FC គឺជាក្លឹបបាល់ទាត់នារីឈានមុខគេនៅប្រទេសកម្ពុជា ហើយក្នុងគម្រោងនេះដែរគឺមានគោលបំណងផ្តល់ ឱកាសដល់កីឡាការនីកម្ពុជាក្នុងការចូលរួមការហ្វឹកហាត់លំដាប់កំពូលរបស់ប្រទេសជប៉ុន។ តាមរយៈការជំរុញការផ្លាស់ប្តូរនេះ យើងមិន ត្រឹមតែស្វែងរកការលើកកម្ពស់កំណើនកីឡាករម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ស្តង់ដាទូទៅនៃកីឡាបាល់ទាត់នារីកម្ពុជា ផងដែរ។
ជាចុងក្រោយ គោលដៅរបស់យើងគឺបង្កើតបរិយាកាសគាំទ្រ ដែលអនុញ្ញាតឱ្យកីឡាករទាំងនេះ បន្តក្តីសុបិន្ត រួមចំណែកដល់ការអភិវឌ្ឍន៍ វិស័យកីឡាក្នុងប្រទេសកម្ពុជារយៈពេលវែង។