សម្លម្ជូរកញ្ឆែត

null

គ្រឿងផ្សំ

  • ត្រីរ៉ស់ កញ្ឆែត ម្រះព្រៅ
  • ទឹកអំពិលទុំ​ ខ្ទឹមស​ ខ្ទឹមក្រហម ម្ទេស ខ្ជាយ រំដេង
  • អំបិល ទឹកត្រី ទឹកប្រហុក​​
  • ប៊ីចេង “អាជីណូម៉ូតូ”
null

ផលិតផលក្នុងមុខម្ហូបនេះ

ប៊ីចេង “អាជីណូម៉ូតូ”

ចែករំលែក

FacebookTwitterPinterest
null

របៀបធ្វើ

  • ដំបូង ​ ត្រូវហាន់ត្រីរ៉ស់ជាដុំកង់ៗ រួចយកកញ្ឆែតមកបេះខ្លីៗ ហើយយករំដេង ខ្ទឹមក្រហម ខ្ទឹមស ខ្ជាយ ម្ទេស​មកដុំបំបែក
  • បន្ទាប់មក​ ដាក់ឆ្នាំងដាំទឹកឱ្យពុះ ស្រុសត្រីឱ្យបាត់ក្លិនឆ្អាបសិន​ សឹមចាប់ផ្ដើមស្ល។ ដាក់រំដេង ខ្ទឹមក្រហម ខ្ទឹមស ខ្ជាយ ម្ទេស​ អំបិល ទឹកប្រហុក ទឹកត្រី ទឹកអំពិលទុំ ប៊ីចេង “អាជីណូម៉ូតូ” ចូលរម្ងាស់ឱ្យចេញជាតិ​​ រួចដាក់ត្រីដែលស្រុសហើយចូល ទុកឱ្យពុះរយៈពេល ៥នាទី
  • ចុងក្រោយ ដាក់កញ្ជែតចូល រម្ងាស់ឱ្យទន់​ សឹមដាក់ស្លឹកម្រះព្រៅតាមក្រោយដើម្បីបង្កើនឱ្យមានក្លិនឈ្ងុយ​ រួចដួសដាក់ចានជាការស្រេច