- ត្រីរ៉ស់កាត់ជាកង់ៗ កូនកំពឹស ត្រាវតូចៗចិតសំបក
- ម្អម ស្លឹកគ្រៃយកតែស្លឹក រំដែង ខ្ជាយ
- ទឹកត្រី ស្ករស អំបិល ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ស្លឹកក្រូចសើច ប្រហុកសាច់ចិញ្ច្រាំ
- ប៊ីចេង “អាជីណូម៉ូតូ” ដុំស៊ុប “រ៉តឌី”
ប្រហើរកូនត្រាវ
ប៊ីចេង “អាជីណូម៉ូតូ”

- ដំបូងត្រូវដាំទឹកឱ្យពុះ រួចបង់ស្លឹកគ្រៃ រំដែង ខ្ជាយ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ដែលដំរួច និង ប្រហុក ហើយដាក់ត្រីចូល
- នៅពេលដែលសម្លពុះមួយសន្ទុះ ផ្សំគ្រឿងដូចជា ប៊ីចេង “អាជីណូម៉ូតូ” ដុំស៊ុប “រ៉តឌី” ទឹកត្រី ស្ករស និងអំបិល
- ទុកសម្លឱ្យពុះមួយសន្ទុះ ដាក់កូនត្រាវចូល បន្ទាប់មកបង់កំពឹស និងម្អមជាកាស្រេច




