- សាច់មាន់ ផ្សិតចំប៉ើង ត្រប់ស្រួយ ម្ទេសផ្លោកតូច
- គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស រមៀត
- ប្រហុក ទឹកអំពិលទុំ ទឹកត្រី ស្ករស អំបិល ប្រេងឆា
- ប៊ីចេង “អាជីណូម៉ូតូ” និងម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់
ម្ជូរព្រៃសាច់មាន់
ប៊ីចេង “អាជីណូម៉ូតូ”

- ជាដំបូងយើងត្រូវយកឆ្នាំងមកដាំប្រេងឆាឱ្យ្យក្តៅ ហើយចាប់ផ្តើមដាក់ គល់ស្លឹកគ្រៃដែលហាន់ជាបញ្ឆិតស្តើងៗ រំដេង ខ្ទឹមក្រហម រមៀត ស្លឹកក្រូចសើច ខ្ទឹមសដែលដំរួចចូលដើម្បីឆា
- បន្ទាប់ពីឆាបានមួយសន្ទុះ យើងចាប់ផ្តើមដាក់សាច់មាន់ចូលក្នុងឆ្នាំងហើយចាប់ផ្តើមផ្សំគ្រឿងដែលមានដូចជា ប្រហុក ទឹកត្រី ស្ករស អំបិល ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់
- នៅពេលដែលឆាបានមួយសន្ទុះយើងចាក់ទឹកចូលបន្តិច ហើយរំងាស់ចោល ២០នាទី
- បន្ទាប់ពីរំងាស់ចោលហើយ យើងចាប់ផ្តើមដាក់បន្លែដែលមានដូចជា ត្រប់ស្រួយ ផ្សិតចំប៉ើង និង ម្ទេសផ្លោកចូល
- ជាចុងក្រោយយើងដាក់ទឹកអំពិលទុំចូលជាការស្រេច




