- ត្រីអណ្តែង ត្រីឆ្អើ
- ត្រប់ពត់រំញ៉ង ផ្លែឃ្លោក ស្លឹកបាស់ ននោងជ្រុង ស្លឹកគ្រៃ រំដេង ខ្ជាយ រមៀត ស្លឹកក្រូចសើច
- គ្រឿងខ្មែរបុក ម្ទេស ប្រហុក ទឹកត្រី ស្ករត្នោត អំបិល
- ប៊ីចេង “អាជីណូម៉ូតូ” ដុំស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក
សម្លប្រហើរត្រប់
ប៊ីចេង “អាជីណូម៉ូតូ”

- ជាដំបូងយើងត្រូវយកយកឆ្នាំងមកដាំទឹកឱ្យពុះ ហើយបង់ ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច ខ្ជាយ រំដេង រមៀត
- បន្ទាប់មកយើងចាប់ផ្តើមយកខ្ទះមកដាក់លើភ្លើងឱ្យក្តៅដាក់ប្រេងឆាបន្តិចហើយចាប់ផ្តើមរំលីង ខ្ទឹមស គ្រឿងបុក ឱ្យឡើងឈ្ងុយ សឹមដាក់ត្រីអណ្តែងចូលហើយរំលីងឱ្យក្រៀមបន្តិច
- ជំហានបន្ទាប់យើងចាប់ផ្តើមដាក់ត្រីនិងគ្រឿងដែលយើងរំលីងហើយចូលក្នុងឆ្នាំងសម្ល ហើយបង់ក្រហុកចូលសឹមផ្សំគ្រឿងដែលមានដូចជា ទឹកត្រី អំបិល ស្ករត្នោត ប៊ីចេង “អាជីណូម៉ូតូ” ដុំស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក រួចរម្ងាស់មួយសន្ទុះ
- បន្ទាប់ពីរម្ងាស់ចោលមួយសន្ទុះហើយ យើងចាប់ផ្តើមដាក់ត្រីឆ្អើរ និង បន្លែចូល ជាការស្រេច




