- ត្រីឆ្អើរយកតែសាច់ នំបញ្ចុក
- ត្រកួនស្រែ ស្ពៃក្តោប ជីគ្រប់មុខ
- ប្រហុកសាច់ចិញ្ច្រាំ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសដៃនាងស្រស់ ម្ទេសដៃនាងក្រៀម ទឹកត្រី ស្ករត្នោត ទឹកក្រូចឆ្មារ
- ប៊ីចេង “អាជីណូម៉ូតូ” ដុំស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក
នំបញ្ចុកទឹកប្រហុក
ប៊ីចេង “អាជីណូម៉ូតូ”

- ជាដំបូងយើងត្រូវយកខ្ទះមកដាក់ប្រេងឆាឱ្យក្តៅដើម្បីលីងគ្រឿងដែលមានដូចជា ម្ទេសដៃនាងស្រស់និងក្រៀម ខ្ទឹមស ខ្ទឹមក្រហម ឱ្យមានក្លិនឈ្ងុយល្អ ហើយយកមកបុកបញ្ចូលគ្នាឱ្យម៉ត់ជាមួយត្រីឆ្អើរ
- ដាំទឹកក្តៅអោយពុះបន្តិចដើម្បីយកមកជ្រុំជាមួយប្រហុក
- បន្ទាប់មកយកគ្រឿងបុកខាងលើមកផ្សំជាមួយគ្រឿងទេសដែលមានដូចជា ស្ករត្តោត ទឹកត្រី ទឹកក្រូចឆ្មារ ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក ហើយដាក់ទឹកប្រហុកចូល ច្របល់ឱ្យសព្វជាការស្រេច
- ជាចុងក្រោយយើងរៀបចំបន្លែដែលមានដូចជាស្ពៃក្តោបហាន់ជាចង្វាមូលទ្រវែង និង ត្រកួនស្រែកាត់ជាកង់ៗ ហើយយកទៅស្រុសទឹកក្តៅ ជីគ្រប់មុខមករៀបចំដាក់ចានជាមួយទឹកប្រហុកនិងនំបញ្ចុកជាការស្រេច




