- បង្គាស្រស់ មឹក សាច់ជ្រូកចិញ្ច្រាំ
- ផ្លែម្រះ ត្រកួន ផ្កាអង្គាដី សណ្តែកគួរ ត្រប់ស្រួយ ននោង គល់ស្លឹកគ្រៃ
- ខ្ទិះដូង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ត្រប់ពត់លំញង ស្លឹកក្រូចសើច ស្ករត្នោត ទឹកត្រី ប្រហុកសាច់អំពិលទុំ
- ប៊ីចេង “អាជីណូម៉ូតូ” ដុំស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក
ប្រហុកខ្ទិះគ្រឿងសមុទ្រ
ប៊ីចេង “អាជីណូម៉ូតូ”

- ជាដំបូងយើងយកខ្ទះមករំលីង ខ្ទឹមសចិញ្ច្រាំ គល់ស្លឹកគ្រៃបុក ម្ទេសឆ្អើរ ប្រហុកសាច់ ឱ្យឡើងឈ្ងុយ សឹមផ្សំគ្រឿងដែលមានដូចជា ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក ទឹកត្រី ស្ករត្នោត
- បន្ទាប់មកទៀត យើងចាប់ផ្តើមដាក់ត្រប់ពត់លំញងដែលលីងរួចចូល ជាមួយនិងខ្ទិះដូង សឹមចាក់ទឹកចូលបន្តិច ហើយនិងដាក់ទឹកអំពិលទុំចូល
- បន្ទាប់ពីដាក់គ្រឿងខាងលើហើយ យើងចាប់ផ្តើម ហាន់ស្លឹកក្រូចសើចនិងម្ទេស ជាសរសៃតូចៗដាក់ពីលើប្រហុកខ្ទិះរបស់យើង
- ជាចុងក្រោយយើងរៀបចំបន្លែដែលស្រុសរួច ជាមួយប្រហុកខ្ទិះគ្រឿងសមុទ្ររបស់យើងជាការស្រេច




