ឆាឆ្អឹងជំនីរជ្រូកជាមួយកាពិ

null

គ្រឿងផ្សំ

  • ឆ្អឹងជំនីរជ្រូក ប៉េងបោះទុំ
  • ខ្ទឹមបារាំង ខ្ញី ម្ទេសដៃនាងខៀវនិងក្រហម ខ្ទឹមស​ ខ្ទឹមក្រហម
  • កាពិ ប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខ្មៅ អំបិល ម្រេចម៉ដ្ត ស្ករអំពៅ ស្រាចិន
  • ប៊ីចេង “អាជីណូម៉ូតូ” ដុំស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក
null

ផលិតផលក្នុងមុខម្ហូបនេះ

ប៊ីចេង “អាជីណូម៉ូតូ”

ចែករំលែក

FacebookTwitterPinterest
null

របៀបធ្វើ

  • ជាដំបូងយើងត្រូវយកខ្ទះមកដាក់លើភ្លើងហើយដាក់ប្រេងឆាបន្តិច ទុកឱ្យក្តៅសឹមដាក់រំលីងឆ្អឹងជំនីរជ្រូក
  • បន្ទាប់ពីលីងបានមួយសន្ទុះ យើងចាប់ផ្តើមដាក់ខ្ទឹមស ខ្ទឹមក្រហម ដែលហាន់រួចចូល ហើយផ្សំគ្រឿងដែលមានដូចជា កាពិ ប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីខ្មៅ អំបិល ម្រេចម៉ដ្ត ស្ករអំពៅ ស្រាចិន ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក
  • ជាចុងក្រោយយើងចាប់ផ្តើមកាត់ប៉េងបោះដាក់ចូលក្នុងខ្ទះហើយឆាមួយសន្ទុះជាការស្រេច