សាច់មាន់ឆាទំពាំងជូ

null

គ្រឿងផ្សំ

  • សាច់មាន់ ជីនាងវង ទំពាំងជូ
  • ស្ករស ប្រេងខ្យង​ ទឹកត្រី ម្រេច ខ្ទឹមស ម្ទេស
  • ប៊ីចេង “អាជីណូម៉ូតូ” និងម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់
null

ផលិតផលក្នុងមុខម្ហូបនេះ

ប៊ីចេង “អាជីណូម៉ូតូ”

ចែករំលែក

FacebookTwitterPinterest
null

របៀបធ្វើ

  • ជាដំបូងយើងត្រូវយកសាច់មាន់មក​ហាន់ជាដុំតូចៗ រួចចិញ្រ្ចាំខ្ទឹមស និងហាន់ម្ទេសតូចៗ
  • បន្តាប់មកយកខ្ទះមកដាក់លើភ្លើងឱ្យក្តៅនិងចាក់ប្រេងឆាចូលបន្តិច ហើយយើងចាប់ផ្តើម ដាក់ខ្ទឹមស​ និងម្ទេសចូល រួចរំលីងឱ្យឈ្ងុយ បន្ទាប់មកដាក់់សាច់មាន់ចូលរំលីងមួយសន្ទុះ ដាក់ទំពាំងចូល ដាក់ទឹកត្រីចូលបន្តិច រួចច្របល់ចូលគ្នាឱ្យសព្វ
  • ជាចុងក្រោយយើងគ្រាន់តែផ្សំគ្រឿងដែលមានដូចជា ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់ ស្ករស និងចាក់ទឹកចូលបន្តិច​ រួចឆាច្របល់ចូលគ្នាឱ្យសព្វ ទុកឱ្យឆ្អិន
  • បន្ទាប់មកដាក់ជីនាងវងចូលជាការស្រេច