ឆាក្តៅសណ្តែកកួរ

null

គ្រឿងផ្សំ

  • សាច់មាន់ សណ្ដែកកួរ ម្រះព្រៅ
  • គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច
  • ម្ទេស​ ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងខ្យង ស្ករត្នោត ប្រេងឆា
  • ប៊ីចេង “អាជីណូម៉ូតូ” និងម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់
null

ផលិតផលក្នុងមុខម្ហូបនេះ

ប៊ីចេង “អាជីណូម៉ូតូ”

ចែករំលែក

FacebookTwitterPinterest
null

របៀបធ្វើ

  • ដំបូងហាន់គល់ស្លឹកគ្រៃ និងរំដេងជាបន្ទះស្ដើងៗ បន្ទាប់មកដំបំបែក ខ្ទឹមក្រហម ម្ទេស និងចិញ្រ្ចាំខ្ទឹមស កាត់សណ្ដែកកួរជាកង់ខ្លីៗល្មម រួចយកសាច់មកហាន់ជាដុំតូចៗល្មម
  • បន្ទាប់មក យកខ្ទះដាក់លើភ្លើងឱ្យក្ដៅ រួចចាក់ប្រេងចូលបន្តិច បន្ទាប់មកដាក់ខ្ទឹមស គល់ស្លឹកគ្រៃ រំដេង​ និងស្លឹកក្រូចសើចចូល រំលីងឱ្យឡើងមានក្លិនឈ្ងុយ រួចដាក់សាច់មាន់ចូលឆាច្របល់ចូលគ្នាឱ្យសព្វគ្រឿង បន្ទាប់មកដាក់ប៊ីចេង “អាជីណូម៉ូតូ”​ និងម្សៅស៊ុប “រ៉តឌី” ​រសជាតិសាច់មាន់បន្តិច រំលីងឱ្យសាច់ស្ងួតទឹក ទើបផ្សំគ្រឿងជាមួយ ទឹកស៊ីអ៉ីវ ១ស្លាបព្រាតូច ប្រេងខ្យង ១ស្លាបព្រាតូច ទឹកត្រីបន្តិច​ ស្ករត្នោតបន្តិច រួចឆាច្របល់ចូកគ្នាឱ្យសព្វ និងដាក់ទឹកចូលបន្តិចដើម្បីរម្ងាស់សាច់មាន់ឱ្យឆ្អិនល្អ
  • ចុងក្រោយ ដាក់សណ្ដែកកួរចូល​ រួចឆា២ទៅ៣ត្រឡប់ និងដាក់ម្រះព្រៅចូលជាការស្រេច