- ជើងជ្រូក ផ្សិតភ្លៅមាន់ ប៉េងប៉ោះទុំ
- ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ប្រេងខ្យង ទឹកស៊ីអ៊ីវ ស៊ីអ៊ីវខាប់ អំបិល ម្រេចម៉ដ្ត ស្ករអំពៅ ស្រាចិន
- ប៊ីចេង “អាជីណូម៉ូតូ” ដុំស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក
ខជើងជ្រូកជាមួយផ្សិត
ប៊ីចេង “អាជីណូម៉ូតូ”

- ជាដំបូងយើងត្រូវបំពងជើងជ្រូកឱ្យឡើងគ្រៀមនិងក្រហមបន្តិច រួចដួសទុកមួយអន្លើរ
- បន្ទាប់មកយកឆ្នាំងមកដាក់លើភ្លើងឱ្យក្តៅ ដាក់ប្រេងឆាបន្តិចដើម្បីរំលីង ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ដែលចិញ្ច្រាំរួច ឱ្យឡើងឈ្ងុយ
- បន្ទាប់ពីរំលីងឱ្យឡើងឈ្ងុយហើយ សឹមយើងដាក់ជើងជ្រូកនិងផ្សិតភ្លៅមាន់ចូល ហើយផ្សំគ្រឿងដែលមានដូចជា ទឹកស៊ីអ៊ីវ ស៊ីអ៊ីវខាប់ ស្រាចិន អំបិល ម្រេចម៉ដ្ត ស្ករអំពៅ ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក
- បន្ទាប់ពី ផ្សំគ្រឿងហើយយើងដាក់ប៉េងបោះចូល ហើយរំងាស់ចោល ៣០នាទីជាការស្រេច




