ប្រវត្តិក្រុមហ៊ុន

ដើមកំណើតនៃការកកើតឡើងរបស់ក្រុមហ៊ុនអាជីណូម៉ូតូ ចាប់ផ្តើមពីការរកឃើញនូវរសជាតិ “អូម៉ាមិ” ដោយបណ្ឌិតសាស្ត្រាចារ្យ Kikunae Ikeda នៃសកលវិទ្យាល័យតូក្យូ។ ចាប់ផ្តើមពីការចង់ដឹង ចង់ឃើញរសជាតិដែលឆ្ងាញ់ នៅក្នុងទឹកស៊ុបរបស់ជប៉ុន ដែលធ្វើពីសារាយ គុមប៊ុ ”Kombu” បានបង្ហាញឱ្យឃើញថា “គ្លុយតាម៉េត” ជាប្រភេទអាស៊ីតអាមីណូ និងជាប្រភពនៃរសជាតិដ៏ឈ្ងុយឆ្ងាញ់។ របកគំហើញនេះបាននាំឱ្យមានការបង្កើតឡើងនូវក្រុមហ៊ុនអាជីណូម៉ូតូ ខូ អ៊ីន ជប៉ុន, ដែលជាក្រុមហ៊ុនប៊ីចេងដំបូងគេបង្អស់នៅប្រទេសជប៉ុនក្រោមនិមិត្តសញ្ញា “អាជី-ណូ-ម៉ូតូ” បង្កើតឡើងដោយលោក Saburosuke, Suzuki II នៅក្នុងឆ្នាំ១៩០៩។