ទស្សនទានក្រុមហ៊ុន

តាំងពីពេលដែលត្រូវបានបង្កើតឡើងមក AJINOMOTO Group យើងខ្ញុំបានសន្យាធ្វើការផ្តួចផ្តើមដោះស្រាយ បញ្ហាសង្គមតាមរយៈអាជីវកម្មរបស់យើងខ្ញុំជារៀងរហូតមក។ ការផ្តួចផ្តើមទាំងនេះបានធ្វើវិភាគទានដល់ ការលូតលាស់របស់ក្រុមយើងខ្ញុំ ដោយសារកំណើននៃតម្លៃសេដ្ឋកិច្ច តាមរយៈការបង្កើតតម្លៃរួមជាមួយនឹង សង្គម ព្រមទាំងសហគមក្នុងមូលដ្ឋាន។ ការផ្តួចផ្តើមទាំងនេះ យើងខ្ញុំហៅថា ASV (The AJINOMOTO Group Creating Shared Value)។

ASV គឺជាស្នូលនៃ ទស្សនទានរបស់យើងហើយដែលជាវិធីដើម្បីសម្រេចនូវបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមយើងខ្ញុំក្រោមទស្សនវិជ្ជានេះ។ ហើយដែលជាវិធីដើម្បីសម្រេចនូវបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមយើងខ្ញុំក្រោមទស្សនវិជ្ជានេះ។

វិធីអនុវត្តនៃក្រុមហ៊ុនសហព័ន្ធ អាជីណូម៉ូតូ

null

បង្កើតតម្លៃថ្មី “តម្លៃ”

បង្កើតគុណតម្លៃតាមគំនិតថ្មីៗ និងការច្នៃប្រឌិតឥតឈប់ឈរផ្អែកតាមបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត

null

ស្មារតីអ្នកត្រួសត្រាយផ្លូវ “នវានុវត្តន៍”

បន្តពុះពារគ្រប់ឩបសគ្គក្នុងការបង្កើតអាជីវកម្ម និងពង្រីកទីផ្សារថ្មីៗ

null

ការចូលរួមវិភាគទានជួយសង្គម “វិភាគទាន”

សម្របសម្រួលតាមតម្រូវការសង្គម ប្រកបដោយការគោរព និងភាពស្មោះត្រង់ ដើម្បីបង្កើនគុណតម្លៃឱ្យបានជាអតិបរមាសម្រាប់សង្គម តាមរយៈសកម្មភាពអាជីវកម្ម

null

ឱ្យតម្លៃមនុស្ស “គោរព”

គោរពតម្លៃមនុស្សគ្រប់រូប ដែលពាក់ព័ន្ធក្នុងអាជីវកម្មក្រុមហ៊ុនសហព័ន្ធអាជីណូម៉ូតូ ហើយជាស្ថាប័នដែលនាំការវិវឌ្ឍន៍ដល់ពួកគេ និងពួកគេអាចបញ្ចេញសមត្ថភាពបានយ៉ាងពេញលេញ។

បទដ្ឋាននៃការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនសហព័ន្ធ អាជីណូម៉ូតូ (AGP)

មូលដ្ឋានគ្រឹះនៃ ASV បេសកកម្មនិងចក្ខុវិស័យរបស់យើងខ្ញុំ គឺ គោលការណ៍និងទស្សនៈវិស័យន Ajinomoto Group ឬ “AGP” យើងខ្ញុំ។ គោលការណ៍ទាំងនេះបង្ហាញនូវជំនឿ និងឥរិយាបទដែលក្រុមហ៊ុន និងបុគ្គលិកនៃក្រុមហ៊ុន Ajinomoto Group ទាំងអស់ត្រូវប្រកាន់យក។ គោលការណ៍នេះក៏មានតួនាទីជា កិច្ចសន្យាជាលាយលក្ខណ៍អក្សរចំពោះម្ចាស់ហ៊ុននិងវិនិយោគិនដែលយើងខ្ញុំត្រូវខំប្រឹងប្រែងបំពេញការងារ យ៉ាងហ្មត់ចត់ដើម្បីទ្រទ្រង់ជំនឿនិងឥរិយាបទទាំងនេះ។ រូបខាងក្រោមនេះបង្ហាញអំពីទំនាក់ទំនងរវាងកត្តាសំខាន់ៗនៃទស្សនៈវិស័យរបស់យើងខ្ញុំ។

1

គំនិតផ្ដួចផ្ដើមកែលំអអាហារូបត្ថម្ភ

2

ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់និងសុវត្ថិភាពល្អ

3

វិភាគទានចំពោះបរិស្ថាន និងនិរន្តរភាពនៃផែនដី

4

ប្រតិបត្តិការប្រកបដោយតម្លាភាព និងយុត្តិធម៌

5

សកម្មភាពពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

6

ការបណ្តុះបណ្តាលបុគ្គលិក និងការធានាសុវត្ថិភាព

7

ធ្វើការងារនឹងសហគមន៍

8

ការទទួលខុសត្រូវចំពោះម្ចាស់ហ៊ុន និងវិនិយោគិន

9

ការការពារនិងគ្រប់គ្រងទ្រព្យសម្បត្តិនិងព័ត៌មានរបស់ក្រុមហ៊ុន

10

ការបែងចែកឱ្យដាច់ នូវបញ្ហាឯកជននិងបញ្ហាអាជីវកម្ម

11

ការរៀបចំនិងការអនុវត្តអភិបាលកិច្ចល្អ