ទីក្រុងតូក្យូ ថ្ងៃទី 25 ខែមករា ឆ្នាំ 2022 – ក្រុមហ៊ុន Ajinomoto Co., Inc. (“Ajinomoto Co.”) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទទួលជាអ្នកឧបត្ថម្ភផ្លូវការនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 31 “ស៊ីហ្គេម” ដែលនឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាមក្នុងខែឧសភា ឆ្នាំ 2022 ។ ក្រុមហ៊ុន Ajinomoto Co. នឹងផ្តល់ការគាំទ្រក្នុងនាមជាអ្នកឧបត្ថម្ភធំនៃស៊ីហ្គេម។
ស៊ីហ្គេមត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹង និងការឯកភាពគ្នាក្នុងសហគមន៍អាស៊ីអាគ្នេយ៍។ វាគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលប្រារព្ធឡើងនៅអាស៊ីអាគ្នេយ៍ ដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សសរុបជាង 600 លាននាក់នៅក្នុងតំបន់។ សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះនៅប្រទេសវៀតណាម Ajinomoto Co. នៅតែជាអ្នកឧបត្ថម្ភធំដូចឆ្នាំមុនដែរ។
សូមជម្រាបថា ក្រុមហ៊ុន Ajinomoto Co., Inc. បានវិនិយោគបង្កើតជារោងចក្រនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2009 ក្នុងលក្ខខណ្ឌជា "គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់" ។ រោងចក្រ AJINOMOTO (CAMBODIA) មានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ (PPSEZ) ដែលមានសង្វាក់ផលិតកម្ម វេចខ្ចប់ ប៊ីចេង “អាជី-ណូ-ម៉ូតូ” ផលិតម្សៅស៊ុប “រ៉តឌី” និងនាំចូលផលិតផលផ្សេងទៀតដូចជា កាហ្វេ “ប៊ឺឌី” មី “យ៉ាំយ៉ាំ” និង “ម្សៅបំពងស្រួយ” ។ បច្ចុប្បន្ននេះ AJINOMOTO (CAMBODIA) ដំណើរការដេប៉ូលក់ចំនួន 5 ជាមួយនឹងភ្នាក់ងារលក់ជាច្រើនក្រុម ដែលជារៀងរាល់ថ្ងៃពួកគាត់អាចចុះទៅជួបផ្ទាល់តាមហាងលក់ទំនិញនីមួយៗបានទូទាំងប្រទេស ។ AJINOMOTO (CAMBODIA) មានគោលបំណងក្លាយជា “ ក្រុមហ៊ុនអាហារដែលមានការទទួលស្គាល់ខ្លាំងជាងគេក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកដោះស្រាយរាល់បញ្ហាអាហារ និងសុខមាលភាព” ។
ទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀង
(1) ខ្លឹមសារនៃកិច្ចសន្យា៖ ការឧបត្ថម្ភ (អ្នកឧបត្ថម្ភធំបំផុត)
(2) សិទ្ធិដែលត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន Ajinomoto Co.៖ ការប្រើប្រាស់ “អ្នកឧបត្ថម្ភធំបំផុត” ការរចនាផ្សេងដោយប្រើស្លាកសញ្ញាផ្លូវការនៃស៊ីហ្គេម, ការដាក់តាំងបង្ហាញផ្ទាំងផលិតផលផ្សេងៗ។
(3) ប្រភេទកិច្ចសន្យា៖ ប្រភេទផ្តាច់មុខ (គ្រប់តំបន់ក្នុង៖ 11 ប្រទេសដែលបានចូលរួម ប្រភេទមិនផ្តាច់មុខ (គ្រប់តំបន់ក្នុង៖ 11 ប្រទេសដែលបានចូលរួម) Amino acid-based និងចាហួយ កាហ្វេកំប៉ុង និងដប ម្សៅកាហ្វេ និងតែ។ (គ្រប់តំបន់ទាំងអស់ ដោយមិនរាប់បញ្ចូលប្រទេសវៀតណាម៖ ប្រទេសចូលរួមចំនួន 10) មីកញ្ចប់ អាហារកក និងនំប៉័ងកក។