ពិធីសម្ពោធអគារសិក្សាក្រោមការឧបត្ថម្ភដោយ AJINOMOTO Group Labor Union ដែលស្ថិតក្នុងខេត្តក្រចេះ
ទី 8 ខែកុម្ភៈ ឆ្នាំ 2025 AJINOMOTO Group Labor Union បានសម្ពោធអគារសិក្សាមួយខ្នងមាន 3បន្ទប់រៀន និង2បន្ទប់ទឹក ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាមិល ក្នុងស្រុកស្នួល ខេត្តក្រចេះ គួរបញ្ជាក់ផងដែលថា នេះជាអគារសិក្សាទី២០ហើយដែល AJINOMOTO Group Labor Union បានឧបត្ថម្ភ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធានព្រឹទ្ធសភាទី២ អភិបាលខេត្តនិងស្រុក រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស