- ហុនជ្រូក ក្រពះជ្រូក ត្រប់ពុតលំញង
- គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច កាពិ គ្រឿងបុក
- ខ្ទឹមស ទឹកត្រី ប្រេងខ្យង ស្ករស
- ប៊ីចេង “អាជីណូម៉ូតូ” ដុំស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក
ឆាកែងគ្រឿងក្នុងជ្រូក
ប៊ីចេង “អាជីណូម៉ូតូ”

- ជាដំបូងយើងយកខ្ទះមកដាក់ប្រេងឆាបន្តិចហើយដាក់លើភ្លើងឱ្យក្តៅ រួចរំលីង ខ្ទឹមសចិញ្ច្រាំ ខ្ទឹមក្រហមហាន់ជាបន្ទះៗ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង កាពិ
- បន្ទាប់ពីរំលីងហើយយើងចាប់ផ្តើមដាក់ក្រពះនិងហុនជ្រូកដែលហាន់រួចចូល សឹមយើងដាក់គ្រឿងបុកចូលតាមក្រោយហើយឆាមួយសន្ទុះ
- ក្រោយមកទៀតយើងចាប់ផ្តើមដាក់ស្លឹកក្រូចសើចដែលហាន់ជាសសៃៗ និងត្រប់ពុតលំញងចូល ហើយចាក់ទឹកចូលបន្តិច
- ជាចុងក្រោយយើងចាប់ផ្តើមផ្សំគ្រឿងដែលមានដូចជា ទឹកត្រី ប្រេងខ្យង ស្ករស ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក ជាការស្រេច




