ម្ជូរព្រៃសាច់មាន់

null

គ្រឿងផ្សំ

  • សាច់មាន់ ផ្សិតចំប៉ើង ត្រប់ស្រួយ ម្ទេសផ្លោកតូច
  • គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស រមៀត
  • ប្រហុក ទឹកអំពិលទុំ ទឹកត្រី ស្ករស អំបិល ប្រេងឆា
  • ប៊ីចេង “អាជីណូម៉ូតូ” និងម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់
null

ផលិតផលក្នុងមុខម្ហូបនេះ

ប៊ីចេង “អាជីណូម៉ូតូ”

ចែករំលែក

FacebookTwitterPinterest
null

របៀបធ្វើ

  • ជាដំបូងយើងត្រូវយកឆ្នាំងមកដាំប្រេងឆាឱ្យ្យក្តៅ ហើយចាប់ផ្តើមដាក់ គល់ស្លឹកគ្រៃដែលហាន់ជាបញ្ឆិតស្តើងៗ រំដេង ខ្ទឹមក្រហម រមៀត ស្លឹកក្រូចសើច ខ្ទឹមសដែលដំរួចចូលដើម្បីឆា
  • បន្ទាប់ពីឆាបានមួយសន្ទុះ យើងចាប់ផ្តើមដាក់សាច់មាន់ចូលក្នុងឆ្នាំងហើយចាប់ផ្តើមផ្សំគ្រឿងដែលមានដូចជា ប្រហុក ទឹកត្រី ស្ករស អំបិល ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់
  • នៅពេលដែលឆាបានមួយសន្ទុះយើងចាក់ទឹកចូលបន្តិច ហើយរំងាស់ចោល ២០នាទី
  • បន្ទាប់ពីរំងាស់ចោលហើយ យើងចាប់ផ្តើមដាក់បន្លែដែលមានដូចជា ត្រប់ស្រួយ ផ្សិតចំប៉ើង និង ម្ទេសផ្លោកចូល
  • ជាចុងក្រោយយើងដាក់ទឹកអំពិលទុំចូលជាការស្រេច