សម្លកកូរ

null

គ្រឿងផ្សំ

  • ឆ្អឹងជំនីរជ្រូក
  • គ្រឿងបុក (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស រំដេង រមៀត)
  • ប្រហុក និងអង្ករលីង
  • បន្លែកកូរ ​(ល្ហុង ខ្នុរខ្ចី ត្រប់ ចេកខ្ចី សណ្ដែកគួរ ននោង ត្រឡាច ល្ពៅ ស្លឹកបាស ស្លឹកម្រុំ)
  • ម្សៅស៊ុប “រ៉តឌី” ​ រសជាតិសាច់ជ្រូក
null

ផលិតផលក្នុងមុខម្ហូបនេះ

ម្សៅស៊ុប “រ៉តឌី” ​ រសជាតិសាច់ជ្រូក

ចែករំលែក

FacebookTwitterPinterest
null

របៀបធ្វើ

  • ជាដំបូងដាក់ឆ្នាំងឱ្យក្ដៅ ចាក់ប្រេងឆាហើយរំលីងគ្រឿង និងប្រហុកឱ្យឈ្ងុយ
  • បន្ទាប់មកដាក់ឆ្អឹងជំនីរជ្រូកចូល រួចកូរជាមួយគ្រឿងឱ្យសព្វ
  • ពេលឆ្អឹងជំនីរផុយល្អបន្តិច ដាក់ម្សៅស៊ុប “រ៉តឌី” រួចកូរឆ្អឹងជំនីរជ្រូក ជាមួយគ្រឿងដែលរំលីងរួចឱ្យសព្វ
  • ដាក់ទឹកចូលបន្តិច រួចដាក់បន្លែរឹងចូលមុន រម្ងាស់ទុកចោល២នាទី
  • បន្ទាប់មកថែមទឹកចូលចំណុះសមល្មម ទុកឱ្យពុះ រួចភ្លក់រសជាតិ អាចថែមថយគ្រឿងទៅតាមចំណង់ចំណូលចិត្ត
  • ដាក់បន្លែកកូរចូល ហើយទុកចោល១ពុះ
  • បន្ទាប់មកដាក់អង្ករលីង និងដាក់បន្លែខៀវចូល ទុកចោល១ពុះ
  • ចុងក្រោយដួសដាក់ចានជាការស្រេច