- ឆ្អឹងជំនីជ្រូក
- ស្ពៃបូកគោ ស្ពៃក្តោប ការ៉ុត ដើមខាត់ណា ឆៃថាវ ពពុះសណ្តែក ស្បែកជ្រូក ផ្សិតក្រៀម
- អំបិល ទឹកត្រី ស្ករ
- ប្រេងឆា ខ្ទឹមសចញ្ច្រាំ ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ
- ម្សៅស៊ុប ''រ៉តឌី'' រសជាតិសាច់ជ្រូក
សម្លចាប់ឆាយឆ្អឹងជំនីរជ្រូក
ម្សៅស៊ុប ''រ៉តឌី'' រសជាតិសាច់ជ្រូក

- ឆ្អឹងជំនីជ្រូក លាងទឹកឱ្យស្អាត កាប់ជាដុំធំបន្តិច ស្បែកជ្រូក និងផ្សិតក្រៀម ត្រចៀកកណ្តុរ ដាក់ត្រាំទឹកឱ្យរីក រួចកាត់ឱ្យខ្លីៗ ការ៉ុត ឆៃថាវ ចិតសំបកចេញលាងទឹកឱ្យស្អាត រួចកាត់ជាដុំៗ ស្ពៃក្តោប និង ស្ពៃបូគោ កាត់វាឱ្យខ្លីៗល្មម ខាត់ណាសកវាឱ្យស្អាត កាត់គល់ដាក់ផ្សេង ស្លឹកដាក់ផ្សេង។ ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយលាងទឹកឱ្យស្អាតហាន់ឱ្យល្អិតល្មម ខ្ទឹមសចិញ្រ្ចាំឱ្យល្អិត។
- ដាក់ឆ្នាំងដាំឱ្យក្តៅ ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមចិញ្រ្ចាំចូល រួចលីងឱ្យឈ្ងុយបន្តិច រួចដាក់ឆ្អឹងជ្រូកចូល ដាក់ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់ជ្រូក ប៊ីចេងអាជីណូម៉ូតូ អំបិល ទឹកត្រី ស្ករ ហើយឆាសព្វ ចាក់ទឹកបន្តិច ប្រហែល ៥ នាទី ទើបដាក់ស្បែកជ្រូក និងផ្សិតត្រចៀកកណ្តុរ និង បន្លែដើមខាត់ណា ការ៉ុត ឆៃថាវ ចូលជាមួយគ្នាតែម្តង រំងាស់ឱ្យឆ្អឹង និង បន្លែនោះផុយបន្តិច (រំងាស់ដំបូងចាក់ទឹកបន្តិចម្តងៗ) ប្រហែល ២០ នាទី ទើបចាក់ទឹកឱ្យច្រើនតែម្តង។ ហើយរំងាស់វាឱ្យពុះម្តងទៀត ភ្លក់មើលឱ្យល្មម ទើបដាក់ស្ពៃបូគោ ស្ពៃក្តោប និងស្លឹកខាត់ណាចូលមួយពុះ រួចដួសដាក់ចាន រោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយពីលើជាការស្រេច។




