- ត្រីរ៉ស់ កញ្ឆែត ម្រះព្រៅ
- ទឹកអំពិលទុំ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ខ្ជាយ រំដេង
- អំបិល ទឹកត្រី ទឹកប្រហុក
- ប៊ីចេង “អាជីណូម៉ូតូ”
សម្លម្ជូរកញ្ឆែត
ប៊ីចេង “អាជីណូម៉ូតូ”

- ដំបូង ត្រូវហាន់ត្រីរ៉ស់ជាដុំកង់ៗ រួចយកកញ្ឆែតមកបេះខ្លីៗ ហើយយករំដេង ខ្ទឹមក្រហម ខ្ទឹមស ខ្ជាយ ម្ទេសមកដុំបំបែក
- បន្ទាប់មក ដាក់ឆ្នាំងដាំទឹកឱ្យពុះ ស្រុសត្រីឱ្យបាត់ក្លិនឆ្អាបសិន សឹមចាប់ផ្ដើមស្ល។ ដាក់រំដេង ខ្ទឹមក្រហម ខ្ទឹមស ខ្ជាយ ម្ទេស អំបិល ទឹកប្រហុក ទឹកត្រី ទឹកអំពិលទុំ ប៊ីចេង “អាជីណូម៉ូតូ” ចូលរម្ងាស់ឱ្យចេញជាតិ រួចដាក់ត្រីដែលស្រុសហើយចូល ទុកឱ្យពុះរយៈពេល ៥នាទី
- ចុងក្រោយ ដាក់កញ្ជែតចូល រម្ងាស់ឱ្យទន់ សឹមដាក់ស្លឹកម្រះព្រៅតាមក្រោយដើម្បីបង្កើនឱ្យមានក្លិនឈ្ងុយ រួចដួសដាក់ចានជាការស្រេច




