- សាច់មាន់ ជីនាងវង ទំពាំងជូ
- ស្ករស ប្រេងខ្យង ទឹកត្រី ម្រេច ខ្ទឹមស ម្ទេស
- ប៊ីចេង “អាជីណូម៉ូតូ” និងម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់
សាច់មាន់ឆាទំពាំងជូ
ប៊ីចេង “អាជីណូម៉ូតូ”

- ជាដំបូងយើងត្រូវយកសាច់មាន់មកហាន់ជាដុំតូចៗ រួចចិញ្រ្ចាំខ្ទឹមស និងហាន់ម្ទេសតូចៗ
- បន្តាប់មកយកខ្ទះមកដាក់លើភ្លើងឱ្យក្តៅនិងចាក់ប្រេងឆាចូលបន្តិច ហើយយើងចាប់ផ្តើម ដាក់ខ្ទឹមស និងម្ទេសចូល រួចរំលីងឱ្យឈ្ងុយ បន្ទាប់មកដាក់់សាច់មាន់ចូលរំលីងមួយសន្ទុះ ដាក់ទំពាំងចូល ដាក់ទឹកត្រីចូលបន្តិច រួចច្របល់ចូលគ្នាឱ្យសព្វ
- ជាចុងក្រោយយើងគ្រាន់តែផ្សំគ្រឿងដែលមានដូចជា ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់ ស្ករស និងចាក់ទឹកចូលបន្តិច រួចឆាច្របល់ចូលគ្នាឱ្យសព្វ ទុកឱ្យឆ្អិន
- បន្ទាប់មកដាក់ជីនាងវងចូលជាការស្រេច




