Description
សម្លម្ជូរសាច់គោ
- សាច់គោជាប់ខ្លាញ់ ត្រកួន
- គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច
ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ត្រួយអំពិល - ប៊ីចេង “អាជីណូម៉ូតូ”
- ម្សៅស៊ុប “រ៉តឌី”
- ប្រហុកសាច់ ទឹកត្រី អំបិល ទឹកអំពិលទុំ និងស្ករស
“AJI-NO-MOTO”
- ដំណាក់កាលដំបូង យកឆ្នាំងដាក់ដាំទឹកឲ្យពុះ រួចហាន់រំដេង ខ្ទឹមស ខ្ទឹមក្រហម និងគល់ស្លឹកគ្រៃជាបន្ទះស្ដើងៗ បន្ទាប់មកយកទៅដាក់ក្នុងឆ្នាំងទឹកដែលបានដាំរួច និងដាក់ស្លឹកក្រូចសើច បន្ទាប់មកដាក់ទឹកប្រហុក និងអំបិលចូលបន្តិច រួចដាក់
- សាច់គោហាន់ជាដុំតូចៗចូល ធ្វើការផ្សំគ្រឿងជាមួយ ទឹកត្រី២ស្លាបព្រា និងម្សៅស៊ុប “រ៉តឌី” បន្តិច រួចធ្វើការរម្ងាស់២០នាទី
- ចុងក្រោយ ធ្វើការហាន់ត្រកួនជាកង់ខ្លីៗល្មម និងហាន់ត្រួយអំពិល រួចដាក់ចូលទៅក្នុងឆ្នាំងសម្លរ រួចដាក់ទឹកអំពិលទុំចូលបន្តិច ដើម្បីអោយសម្លរមានរសជាតិជូឆ្ងាញ់ បន្ទាប់មករម្ងាស់វាមួយពុះជាការស្រច៕