និមិត្តសញ្ញាក្រុមហ៊ុន

បាវចនាក្រុមហ៊ុន “Eat Well, Live Well” ជាបាវចនាដែលរួមបញ្ចូលនូវការបង្កើតតម្លៃ និងត្រូវបានប្រើទូទាំងពិភពលោក

អាជីណូម៉ូតូ មានន័យថា “រសជាតិចាំបាច់” = “រសជាតិអូម៉ាមិ”

អក្សរ “A” បង្ហាញនូវ” រសជាតិ (អាជី)” ដោយរួមបញ្ចូលនូវការរចនាបែបលក្ខណៈស្រដៀង (∞) ដែលបង្ហាញពីឆន្ទៈក្នុងការបន្តទៅកាន់ភាពយូរអង្វែង និងឆន្ទៈក្នុងការវិវឌ្ឍទៅជាភាពគ្មានព្រំដែនជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត ព្រមទាំងគោលបំណងក្នុងការអភិវឌ្ឍ "អាស៊ីតអាមីណូ" និងឆន្ទៈក្នុងការលើកកម្ពស់និរន្តរភាពផែនដីទៅជាភាពគ្មានព្រំដែន។

បន្ទាត់គូសតភ្ជាប់ពី “A” ទៅ “j” បង្ហាញពីរូបរាងមនុស្សកំពុងផ្សំគ្រឿងម្ហូបឱ្យមានរសជាតិឆ្ងាញ់។ អក្សរ “A” បង្ហាញពីការជួបជុំសម្រាប់ “អាជី” និង “អាស៊ីតអាមីណូ” ជាមួយនឹងអត្ថន័យនៃ “ការចូលរួម” និង “ភាពសប្បាយរីករាយ” តាមរយៈការរីករាយក្នុងការចម្អិនម្ហូប។

បន្ទាត់គូសពីបាត “j” ទៅលើខាងស្តាំ តំណាងឱ្យសេចក្តីប្រាថ្នារបស់ក្រុមហ៊ុន សហព័ន្ធ អាជីណូម៉ូតូ ដើម្បីរីកចម្រើន និងអភិវឌ្ឍសម្រាប់អនាគតជាយូរអង្វែង។

រូបមន្តចម្អិនម្ហូប

រៀនធ្វើម្ហូបឆ្ងាញ់ៗជាមួយអាជីណូម៉ូតូ