Description
ញាំស៊ុតនិងបង្គា
- បង្គាស្រស់ (ស្រុះនិងបកសំបកទាំងមូល)
- ពងទា
- ស្លឹកខ្ទឹម ខ្ទឹមបារាំង ជីគីមឆាយ ជីវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ទឹកក្រូចឆ្មា ទឹកម្ទេសកោះកុង ទឹកត្រី ស្ករស
- ប៊ីចេង “អាជីណូម៉ូតូ”
- ម្សៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់
“AJI-NO-MOTO”
- យកទឹកត្រីកោះកុងមកផ្សំគ្រឿងមានដូចជា ប៊ីចេង “អាជីណូម៉ូតូ” ម្ស៉ៅស៊ុប “រ៉តឌី” រសជាតិសាច់មាន់ ស្ករស ទឹកក្រូចឆ្មា ស្លឹកខ្ទឹម ម្ទេស ខ្ទឹមស និងខ្ទឹមក្រហម ជីគីមឆាយ ជីវ៉ាន់ស៊ុយ ដែលហាន់រួច
- យកបង្គាដែលស្រុះរួចមកច្របល់ជាមួយគ្រឿង ដែលផ្សំគ្នារួចខាងលើ និងខ្ទឹមបារាំងដែលហាន់ជាចំណិតៗ ឲ្យសព្វនិងចូលជាតិ
- ជាចុងក្រោយយកពងទាដែលកាត់ជាបួនកំណាត់ មកដាក់ពីលើជាការស្រេច។