ម្ចូរព្រៃក្បាលត្រីសណ្តាយ

Categories: ,
Share This:
FacebookTwitterPinterest

Description

ម្ចូរព្រៃក្បាលត្រីសណ្តាយ

null

គ្រឿងផ្សំ

  • ក្បាលត្រីសណ្ដាយ គល់ស្លឹកគ្រៃ ម្រះព្រៅ រំដេង ម្ទេស
    ម្ទេសប្លោក រមៀត ខ្ជាយ ខ្ទឹមស ខ្ទឹមក្រហម
  • ប៊ីចេង “អាជីណូម៉ូតូ”
  • ម្សៅស៊ុប “រ៉តឌី”
  • ប្រហុកចិញ្រ្ចាំ ទឹកត្រី ស្ករស អំបិល ម្ជូរក្រសាំង និងទឹកអំពិលទុំ ។
null

ផលិតផលក្នុងមុខម្ហូបនេះ

“AJI-NO-MOTO”

Share this

FacebookTwitterPinterest
null

របៀបធ្វើ

  • ដំបូង យករំដេងមកហាន់ជាបន្ទះស្ដើងៗ រួចយកគល់ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសមកដំបំបែក រួចយកម្ទេសប្លោកមកហាន់ជាបន្ទះៗរួចទុកមួយឡែកសិន
  • បន្ទាប់មក យកឆ្នាំងសម្លមកដាក់លើភ្លើង រួចចាក់ប្រេងឆាចូលបន្តិច បន្ទាប់មកដាក់គល់ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសដែលដំបំបែករួចចូល រំលីងឲ្យឡើងមានក្លិនឈ្ងុយ រួចដាក់ក្បាលត្រីចូលរំលីងឲ្យសព្វជាមួយគ្រឿង
  • បន្ទាប់មក ដាក់ប្រហុកចូល អំបិលបនិ្តច ទឹកត្រី៣ស្លាបព្រា ប៊ីចេង “អាជីណូម៉ូតូ” ម្សៅស៊ុប “រ៉តឌី” បន្តិច ស្ករស១ស្លាបព្រា និងដាក់ម្ទេសប្លោកចូល រួចទុកមួយពុះ
  • ជាចុងក្រោយ ដាក់ម្ជូរក្រសាំងចូល និងចាក់ទឹកចូលរួចរម្ងាស់ ១០-២០នាទី រួចមកដាក់ម្រះព្រៅជាការស្រេច។